Sunday, April 19, 2015

សម័យចេនឡា

សម័យចេនឡា PDF Print E-mail
សម័យ នគរចេនឡា (សវត្សទី៦-សវត្សទី៩)
ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពី អាណាចក្រភ្នំ បានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែង ចែកជាពីរ គឺចេនឡាខាងជើង ជាចេនឡាដីគោក និងចេនឡាខាងត្បូងជាចេនឡាទឹកលិច។
ចេនឡា  គឺការដាក់ឈ្មោះ ជាភាសាចិនចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាវៀតណាម (ដែលមាននៅ ក្នុងការបញ្ចេញសំលេងចិន-វៀតណាម)។ ឈ្មោះនេះនៅតែឃើញ ប្រើនៅក្នុងសតវត្សទី១៣ដោយបេសកជនចិន ជីវ តាក្វាន់ (周達觀) អ្នកនិពន្ធ ចេនឡា ផ្វុងធូជី (លក្ខណៈនិងទំនៀមទម្លាប់នៃ កម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញសម័យទំនើបខ្លះបានប្រើ ឈ្មោះ នេះសម្រាប់តែរដ្ឋខ្មែរខ្លះកំឡុងពីចុងសតវត្សទី៦ដល់ដើម សតវត្សទី៩ ។
ផ្ដើមដំបូងក៏បានហៅដូច្នេះថា ពួកមេកន្ទ្រាញដងរែក អាណាខេត្ត មេកន្ទ្រាញតូចៗនៅភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក ដែលគេមិនសូវស្គាល់។ ពួកព្រះអង្គម្ចាស់ដែលគេបានស្គាល់ទីមួយត្រូវបានគេវែកញែក នៅក្នុងសិលាចារឹកដើមដំបូងៗ។ សិលា ចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)មានឈ្មោះ ក្សត្រមួយអង្គព្រះនាម វីរវរ្ម័ន ជាបិតានៃព្រះនាងមួយអង្គដែលព្រះនាងព្រះនាមមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់ នាម សោមាសរ្ម័ន (Somaśarman) និងជាព្រះភគិនីនៃព្រះបាទភវវរ្ម័នប្រាកដមែន។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ (Čăn Năk’ôn)នៅបាសាក់/ឡាវ (K.៣៦៣)ព្រះបាទវីរវរ្ម័នក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនដែរ ដែលជាព្រះកនិដ្ឋភាតានៃព្រះបាទភវវរ្ម័ន។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នាដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨(ប្រទេសថៃសម័យបច្ចុប្បន្ន៖15° 27’ N, 101° 4’ E)ដែលផ្ដល់ពត៌មានថាព្រះបាទភវវរ្ម័នជាបុត្រនៃព្រះធិវិន្ទ្រវរ្ម័ន (Prathivīn-dravarman) និងជាព្រះនត្តានៃព្រះចក្រវរ្ទិន(Cakravartin) រីឯសិលាចារឹកមួយទៀតមកពីផាក់មុន(Pak Mun)នៅឧប្បល/ប្រទេសថៃ (K.៤៩៦)ឲ្យយើងដឹងថានាមនៃបិតាព្រះបាទវីរវរ្ម័នមានព្រះនាមថាសារ្វភឧមា (Sārvabhauma)។
សិលាចារឹកទាំងនេះសំដៅលើទឹកដីដ៏ធំមួយដែលគ្រប់គ្រងដោយស្ដេចអស់ទាំងនេះ។ ត្រូវបានកត់ត្រានៅក្នុងសិលាចារឹកK. ១៥១ ពីរបងរមាស (Robaṅ Romãs) នៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) ដែលប្រាកដជានរសិម្ហគុប្ត (Narasiṃhagupta) ដែលគឺជាបរិវារ (សមានតន្រ្ប ឬ sam­ān­tanṛpa) នៃអ្នកស្នងរាជ្យបន្តព្រះបាទភវវរ្ម័នទី១ គឺព្រះបាទមហេន្ទ្រវរ្ម័ន (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេន) និងព្រះបាទឦសានវរ្ម័នបានបានកសាងឡើងនៅថ្ងៃ១៣មេសា ឆ្នាំ៥៩៨ កំឡុង រជ្ជកាលព្រះបាទភវវរ្ម័ននូវរូបបដិមាតំណាងនៃកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។ មានការស្របគ្នាជាច្រើន ជាមួយនឹង អត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡារឺZhēnlà សួយស្ឈូ រឺSuí shū (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) (隋書) បានចងក្រងដោយ វ៉ី ចឹង រឺ Wèi Zhēng (魏徵) (៥៨០-៦៤៣)នៅឆ្នាំ៦៣៦គ.ស. ដែលក្នុងនោះផ្ដល់ពត៌មានថានៅផ្ដើមនៃ សតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ីណា រឺ Zhìduōsīnà (ចិត្រសេន) (質多斯那)និង អ៊ីស្ឆិនណាសៀនតាយ រឺ Yīshēnàxiāndài (ឦសានវរ្ម័ន) (伊奢那先代) ។ រាជធានីក្រោយមកទៀតគឺឦសានបុរ ។ ពេលនោះអ្នកស្នងរាជ្យមុនព្រះអង្គភវវរ្ម័នទី១ នៅគង់នៅភវបុរ ជាកន្លែងមួយដែលទំនងជាតាំងនៅក្នុងបរិវេណ ទីរួមស្រុកថា ឡាបរិវ៉ាត់នាសម័យទំនើបនេះ ។
បញ្ហាឈ្មោះចេនឡា
ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖
១.សម្មតិកម្មលោកផូលផេលាត(Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និង រាប ចិន+រាប > ចិនឡា គេបាន ពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិនហើយទទួលជោគជ័យក៏បានឲឈ្មោះទីនោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបាន ក្លាយជាចេនឡាទៅ ។
២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបាន ពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លា ទើបមានឈ្មោះថាចិនលាៗ ដូច្នេះ។
៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ ឈ្មោះឲ្យប្រទេសមួយដែល មានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញ ក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិន គេដាក់គុណនាមមុននាម)មានន័យថា ស្រុក ក្រមួនសុទ្ធ
៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅ ថា ក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា
៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា '....ហើយពុំទាន់មានស្ដេចទេគឺ មានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង'។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូង ភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុក ចិន ទើបបានជាមានពាក្យថាចិនឡា។ មួយទៀតថាដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថា  សុវណ្ណភូមិនោះឯង។
៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេង ទៀតរបស់ក្រុងវៀងចន្ទ (Vientiane)។ លោកពន្យល់ថាមាននាមសព្ទជាច្រើនបានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើង ជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai)។ 
ចេនឡាបានបែងចែកជាពីរគឺ ចេនឡាដីគោក ចេនឡាទឹកលិច។
ចេនឡាដីគោក
ចេនឡាដីគោកបង្កើតឡើងនៅឆ្នាំ៧០៦-៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹក លិច និងមួយទៀតហៅថាចេនឡាដីគោក នេះឯង។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មានព្រះ រាជបុត្រស្នងរាជ្យទើបព្រះអង្គ ប្រគល់រាជ សម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យ ប្រទេសបែកជាពីរ។ ចេនឡាដីគោកត្រូវចិន ហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) ("ចេនឡាគោក" ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។
ចេនឡាដីគោកមានទីតាំងនៅតំបន់សំបូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីឡាវ កណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ ប្រហែលស្ថិតនៅម្ដុំមជ្ឈមណ្ឌលចេនឡាដើម ។
ប្រវត្តិសាស្ត្រចេនឡាដីគោក
ប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក។ ទោះបី យ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេស ចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ ៧១៧។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de) ដែលបះបោរ ឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតុងនៃរាជវង្សនេះ បានបញ្ជាឲមេទ័ពឈ្មោះខូវ វ៉ាលើកទ័ពទៅវាយយក យ៉ាវចូវ (ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ។ គឺក្នុងករណីនេះហើយដែលមេទ័ព យួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថានេះគឺជាលើក ទីមួយ ហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន។ នៅពាក់កណ្ដាលទី២នៃស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅ  ថា វ៉ិនតាន ថែមទៀត។ ក្នុងគ.ស.៧៥០អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅ ប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយ  បានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយ កំទេចពួកយួននិងថៃ ។ នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយក តំបន់ ណាន ចាវ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញ ព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាកខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជន ម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្ត ក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។ រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយ ព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំ នគររាជ សីមា ក្នុងដីសៀមសព្វថ្ងៃ ។
ចេនឡាទឹកលិច
ចេនឡាទឹកលិច បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យ ចេនឡាមួយគឺ ចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង។ នៅសម័យចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzh- ēnlà (水真蠟) ("ចេនឡាទឹក")។ មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះព្រះបាទ ជ័យវរ្ម័នទី១ គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ្យព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះ ហើយដែល ធ្វើឲ្យប្រទេសបែកជាពីរ។ ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹក ទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។ ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ។
  • ប្រវត្តិសាស្ត្រ
គួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរ អង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិត ប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់ និង សម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមាន ដើម កំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះ កាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់ មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត។ តែជាការឥតប្រយោជន៍។ ពីព្រោះមិនយូ រប៉ុន្មាន ផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯក សារអ្វីជា ច្បាស់លាស់សំរាប់បញ្ជាក់ទេ។ ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យ នៅ អនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ ព្រះបាទ ភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ។ ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅ អង្គរ ទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ។ ត្រង់នេះ យើងអាចយក ធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបាន ជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅ នឹងព្រះរាជាអាណាចក្រភ្នំ ដែល ជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរ ជាតិសាសន៍ តែមួយទេឬ?
ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី  ព្រះនាងជ័យទេវី។ ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដ របស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច។ ក្នុង ពាក់កណ្ដាលទី២នៃស.វ.ទី៨នៅចេនលាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបាន រកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុំកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ)ទាំងនេះ សុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុះអោយពិបាករុះរើលេខ ព្រះរាជាអង្គរ ពិជ័យវរ្ម័នទី២ដល់ទី៩)។ ក្រោពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១នៅ ប្រាសាទតាគាម ក្នុង ខេត្តសៀមរាប។ គេចាត់ទុកសិលាចារឹកនេះថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាន   នៅស្រុកខ្មែរ ព្រោះ ឯកសារនេះបាននិយាយ ពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុក ខ្មែរយើង។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ)។ នៅលើព្រះ សិររបស់ព្រះ អង្គមានរូបព្រះពុទ្ធអាមិតាភៈ។
 


អរិយធម៌របស់អ្នកស្រុកនគរភ្នំ


អរិយធម៌របស់អ្នកស្រុកនគរភ្នំ

គេ ​អាច​ស្គាល់​សង្គម​ខ្មែរ​ជំនាន់​ដើម​បាន​តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល ​អ្នកដំណើរ​ចិន​កត់ត្រា ។ ទោះបីជា​ឯកសារ​ទាំងនោះ​មាន​ច្រើន មាន​កាលបរិច្ឆេទ​ខុសគ្នា ហើយ​អ្នកកត់​សរសេរ​មាន​ថ្វីដៃ​ខុសគ្នា​ក៏ដោយ ក៏​គេ​អាច​ស្មាន​យល់​អំពី​ទិដ្ឋភាព​សង្គម​ខ្មែរ​ជំនាន់​នោះ​បាន​ដែរ ។
អ្នកដំណើរ ​ចិន​បាន​និទាន​ថា ទីក្រុង​ភូមិស្ថាន​ខ្មែរ​មាន​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​អូរទឹក និង​កំពែង​ធ្វើ​អំពី​ដី ។ នៅ​ក្នុង​គូទឹក​ទាំង​នោះ គេ​ឃើញ​មាន​ក្រពើ​រស់​នៅ​ពាសពេញ ហើយ​នៅ​ក្នុង​ទីក្រុង និង​ភូមិ គេ​ឃើញ​មានផ្លូវ​ទឹក កាត់​ខ្វែង​ចុះ​ឡើង​ដូច​ក្រឡាចត្រង្គ ។​
ប្រុស ​ខ្មែរ​មាន​រូបរាង​ទាប​អាក្រក់ សម្បុរ​ខ្មៅ សក់​ក្រញាញ់ ហើយ​មាន​សាក់​ពាសពេញ​ខ្លួន ។ ក៏​ប៉ុន្តែ​ស្ត្រី​មាន​ពណ៌សម្បុរ​ជ្រះ​ស្អាត​ល្អ​ជាង ។ ខ្មែរ​និយម​ចូលចិត្ត​ឆ្លាក់​ធ្វើ​គ្រឿង​អលង្ការ ។ គ្រានោះ​ ខ្មែរ​មាន​អក្សរ​ មាន​សៀវភៅ​សាស្ត្រា​ក្បួន​គម្ពីរ និង​ឃ្លាំង ។ ខ្មែរ​និយម​ចូលចិត្ត​លេង​ល្បែង​ជល់​មាន់ និង​ជ្រូក ។ ទំនៀមទម្លាប់​គ្មាន​អ្វី​ជា​តឹងរឹង​ឡើយ​រវាង​ស្ត្រី និង​បុរស ។ ម្នាក់ៗ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត បណ្ដែតបណ្ដោយ​ទៅ​តាម​តែ​ទំនើង​ចិត្ត ។
ក្នុង ​ឯកសារ​ទាំង​នោះ គេ​មាន​រៀបរាប់​អំពី​របៀបរបប បែប​ផែន​កាត់​ទោស​ក្នុង​តុលាការ ដោយ​មាន​បញ្ជាក់​ថា នៅ​ស្រុក​ខ្មែរ​គ្មាន​ពន្ធនាគារ​ទេ ។ ជនឧក្រិដ្ឋ គេ​យក​ទៅ​បោះ​ទម្លាក់​ក្នុង​រណ្ដៅ​ឲ្យ​ក្រពើ ឬ​សត្វ​សាហាវ​ស៊ី​ជា​ចំណី ។
អ្នកដំណើរ ​ចិន ក៏​រៀបរាប់​អធិប្បាយ​ព័ណ៌នា​ក្បោះក្បាយ​អំពី​ព្រះមហាក្សត្រ​ខ្មែរ​ ដែរ ។ ព្រះបរមរាជវាំង​ធ្វើ​អំពី​ឈើ សង់​លើ​គ្រឹះ​អំពី​ថ្ម ។ កាលណា​ព្រះអង្គ​ធ្វើ​ដំណើរ​យាង​ចេញ​ទៅណា​ម្ដងៗ គេ​ឃើញ​មាន​ក្បួន​ដង្ហែ​យ៉ាង​គគ្រឹកគគ្រេង គួរ​ឲ្យ​គយគន់ ។ ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​គង់​លើ​ដំរី ហែហម​តាម​ក្រោយ​ទៅ​ដោយ​មហេសី ស្រីស្នំ​មីនុំមីនាង​បរិវារ និង​មន្ត្រី​តូច​ធំ ដែល​ជិះ​លើ​ដំរី​ដែរ ។ បើ​ព្រះអង្គ​គង់​លើ​បល្ល័ង្ក​វិញ ព្រះអង្គ​អង្គុយ​បញ្ឈរ​ជង្គង់​ខាង​ស្ដាំ ហើយ​នៅ​ចំពោះ​មុខ​ព្រះអង្គ គេ​មាន​ដាក់​ព្រះ​វរលញ្ឆការ (គឺ​ជា​ត្រា ឬ​សញ្ញា​សម្រាប់​សម្គាល់​ព្រះមហាក្សត្រ) ជើង​ពាន​ផ្ដិល​មាស និង​ដុត​គ្រឿង​ក្រអូប ។
ប្រជាជន​ ខ្មែរ​គោរពបូជា​ជឿ​ទៅ​ព្រះអាទិទេព​ជា​ច្រើន តំណាង​ទៅ​ដោយ​រូប​ចម្លាក់​ដែល​មាន​ព្រះភ័ក្ត្រ​មួយ ពីរ បួន ហើយ​ដែល​មាន​ដៃ​បួន ឬ​ប្រាំបី ។
កាលណា ​មាន​សមាជិក​ក្រុម​គ្រួសារ​ស្លាប់ ប្រជាជន​នគរភ្នំ តែងតែ​នាំ​គ្នា​កោរ​សក់​កោរ​ពុក​មាត់​ពុក​ចង្កា ជា​សញ្ញា​នៃ​ការ​កាន់​ទុក្ខ ។ ចំពោះ​ការបូជា​សព​វិញ ឯកសារ​ចិន​បាន​សរសេរ​ថា គេ​យក​សាកសព​នោះ ទៅដុត ទៅ​កប់ ទៅ​ទម្លាក់​ក្នុង​ទឹក ឬ​យក​ទៅ​ដាក់​ចោល​តាម​ព្រៃ​ទុក​ឲ្យ​សត្វ​ស៊ី ។ គឺ​ក្នុង​ន័យ​ថ្វាយ​បូជា​ចំពោះ​ធាតុ​ទាំង​បួន មាន ទឹក ដី ភ្លើង ខ្យល់ ដែល​គេ​ចាត់​ទុក​ជា​ព្រះអាទិទេព ជា​អ្នក​ដ៏​មាន​គុណ​ចំពោះ​ជិវិត​រស់​នៅ​របស់​គេ ។
វប្បធម៌
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលាវយ៉េកបានធ្វើសង្គ្រាមចាញ់កុរុងហ៊ុនធៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមក កុរុងហ៊ុនធៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរវ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។
តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនិងតុលាការតាមបែបប្រពៃណី   ខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
វប្បធម៌វ្នំត្រូវបានលាយចម្រុះគ្នានូវជំនឿតាមបែបអ្នកស្រុកដើម និងគំនិតទស្សនៈបែបឥណ្ឌា។ នគរនេះត្រូវបានគេនិយាយថារងឥទ្ធិពលយ៉ាងខ្លាំងដោយសារវប្បធម៌ឥណ្ឌា ប្រហែលជាតាមរយៈក្រុមនគរភាគកណ្ដាលដូចជា ទ្វារវតី រឺ ម៉ាឡេយូ  ហើយនិងការជួលពួកឥណ្ឌាក្នុងប្រយោជន៍គ្រប់គ្រងរដ្ឋបាលរដ្ឋខ្លះ។ សំស្ក្រឹតគឺជាភាសានៅក្នុងរាជវាំង និងពួកអ្នកនគរវ្នំបានឧបត្ថម្ភទំនុកបំរុងដល់ព្រហ្មញ្ញសាសនា និងក្រោយមកសតវត្សទី៥ បានទំនុកបំរុងដល់ លទ្ធិព្រះពុទ្ធសាសនា។ គេពុំបានដឹង ថាតើសាសនាណាមួយបានចូលមកស្រុកខ្មែរមុនទេ បើតាមឯកសារខ្លះគេថាព្រះបាទអសោកទ្រង់ បានបញ្ជូនសមណទូតពីរអង្គមកជ្រោយសុវណ្ណភូមិ ដើម្បីសព្វផ្សាយព្រះពុទ្ធសាសនានៅសតវត្សទី៣មុនគ.ស។ គេមិនដឹងថាសុវណ្ណភូមិនេះត្រូវត្រង់ណាឲ្យប្រាកដទេ។ អ្នកស្រាវជ្រាវគ្រាន់តែស្របថាសុវណ្ណភូមិនេះត្រូវ នឹងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង។ ម្យ៉ាងទៀតបុរាណវត្ថុទាក់ទងនឹងព្រះពុទ្ធសាសនាដែលគេរកឃើញ នៅតំបន់នេះគេឃើញមានអាយុកាលត្រឹមតែពីសតវត្សទី៣-៤នៃគ.ស ប៉ុណ្ណោះ។ គេឆ្ងល់ថាបើផ្សាយតាំងពីសតវត្សទី៣មុនគ.ស ហេតុអ្វីបានជាឲ្យផ្លែផ្កានៅសតវត្សទី៣-៤នៃគ.សទៅវិញ គឺអស់រយៈពេល៦ រឺ ៧ស.វ? បើទោះជាបែបនេះក្ដីក៏គេដឹងថាព្រះពុទ្ធសាសនា ដែលយកមកប្រទេសយើងដំបូងគឺពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតដែលពួកឥណ្ឌានៅអមរវត្តីរាប់អាននៅស.វ.ទី២-៣នៃគ.ស។ នេះបើតាមសិលាចារឹកវ៉ូកាញ់និងតាព្រហ្មបាទី។ ព្រះពុទ្ធសាសនារុងរឿងនៅសតវត្សទី៥ និងទី៦ក្នុងរជ្ជកាលស្ដេចកៅណ្ឌិន្យជយវម៌្ម និង រុទ្រវម៌្ម ដោយមានការបញ្ជូនព្រះសង្ឃជាតិខ្មែរ និងឥណ្ឌាទៅប្រទេសចិន។ កាក់លុយនៅស្ថានីយអូរកែវត្រូវបានគេរកឃើញ តាមរយៈសិលាចារឹកជាច្រើនជាភាសាបាលី បង្ហាញនូវវត្តមាននៃព្រះពុទ្ធសាសនា ក្នុងតំបន់នេះក្បែរៗសតវត្សទី៥នៃគ.ស។ កំណត់ត្រាជាច្រើនបង្ហាញថាការប្រមូលពន្ធត្រូវបង់ជា ប្រាក់ មាស គុជខ្យង និង ឈើក្រអូប។ លោកខាំង-ថែយ 康泰 និង ជូ-យិន 朱應 បានរាយការណ៍ថាប្រជាជនវ្នំបានអនុវត្តរបបទាសភាព និងការកាត់ក្ដីត្រូវបានកាត់តាមរយៈការល្បងនិងពិសោធន៍ រួមមានដូចជាវិធីជាច្រើនតាមការរើសយកច្រវាក់ដែកក្រហមក្ដៅ និងលូកយកចិញ្ចៀននិងពងចេញពីទឹកកំពុងតែពុះ។
ភស្តុតាងខាងបុរាណវត្ថុឆ្លើយតបយ៉ាងទូលំទូលាយដល់កំណត់ត្រារបស់ចិន។ ពួកចិនបានពិពណ៌នាពួកអ្នកនគរវ្នំជាមនុស្សដែលរស់នៅលើផ្ទះសសរខ្ពស់ៗ ដាំស្រូវហើយបញ្ជូនសួយសារអាករជាមាស ប្រាក់ ភ្លុក និងសត្វប្លែកៗ។
របាយការណ៍របស់លោកខាំង-ថែយ និង ជូ-យិនមិនបញ្ចើចបញ្ចើដល់អរិយធម៌វ្នំទេ ថ្វីបើដូច្នោះក៏ដោយកំណត់ត្រារាជវាំងចិន បង្ហាញថាក្រុមតន្ត្រីករវ្នំបានមកទស្សនៈកិច្ចប្រទេសចិនក្នុងឆ្នាំ ២៦៣។ ព្រះចៅអធិរាជចិនមានចំណាប់អារម្មណ៍ណាស់ ដោយព្រះអង្គចេញព្រះរាជបញ្ជា ឲ្យមានការបង្កើតឡើងនូវវិទ្យាស្ថានមួយសម្រាប់តន្ត្រីអ្នកវ្នំ ក្បែរណានជីង ។ ពួកអ្នកនគរវ្នំត្រូវបានរាយការណ៍ផងដែរ ថាមានការចងក្រងសៀវភៅដ៏ច្រើននិងដាក់ទុកជាឯកសារទូទាំងប្រទេស ដោយបង្ហាញនូវកម្រិតខ្ពស់នៃស្នាដៃខាងសិក្សាធិការ។ ប៉ុន្តែឯកសារទាំងនោះត្រូវបាត់បង់អស់ហើយ ដែលធ្វើឲ្យយើងមិនដឹងថាតើអក្សរដូនតាយើងក្នុងសៀវភៅយ៉ាងម៉េចទេ។ បើតាមសិលាចារឹក៤ផ្ទាំងភាសាផ្លូវការគឺភាសាសំស្ក្រឹត ដូច្នេះមិនបានន័យថាភាសាខ្មែរមិនត្រូវបានប្រើប្រាស់ទេ។ យើងអាចមើលឃើញមានភាសាខ្មែរដូចជាឈ្មោះស្រុកក្ដី (វ្នំ) ឈ្មោះរាជធានីក្ដី (ទមាក់ រឺ ទល្មាក់) ដែលអាចបញ្ជាក់ថាភាសាខ្មែរគេប្រើជាមួយនឹងភាសាសំស្ក្រឹតដែរ។ ប្រហែលជាថ្ងៃណាមួយគេអាចរកឃើញសិលាចារឹកណាមួយ ក្នុងចំណោមសិលាចារឹកជាភាសាខ្មែរដែលអាចភ្ជាប់ ទៅអាណាចក្រវ្នំបានជាមិនខាន។
ព្រះសង្ឃពីរអង្គមកពីនគរវ្នំគឺមន្ត្រសេន និងសង្ឃបាលបានសំណាក់នៅនិវេសនដ្ឋាននៅចិនអស់រយៈពេល ១៦ ឆ្នាំហើយធ្វើការប្រាំការិយាល័យក្នុងសតវត្សទី៥ដល់ទី៦ និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹត (រឺ ប្រាក្រឹត) ទៅភាសាចិន។ ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង។ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា សប្តសតិកាប្រាជ្ញាបារមីតសូត្រ មហាយាន (តៃស្ឆុត្រៃបិដក ២៣២) ។ អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ។ ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ។
នៅពេលទ័ពចេនឡាបានចូលវាយអាណាចក្រវ្នំ ពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតនៅរុងរឿងនៅឡើយ។ នៅសតវត្សទី៧ មានព្រះសង្ឃចិនមួយអង្គនិមន្តពីឥណ្ឌាទៅចិនវិញ ព្រះនាមយី-ស៊ីងមានថេរដិកាថា ពីដើមព្រះធម៌មានភាពរុងរឿងហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះស្ដេចកំណាចមួយអង្គបានបំផ្លិចបំផ្លាញចោលអស់ហើយ ព្រះសង្ឃរកតែមួយអង្គមិនបានផង។ ដូច្នេះពុទ្ធសាសនាហីនយានប្រហែលជារលាយបាត់បង់នៅសតវត្សនោះហើយ ទើបក្រោយមកទៀតទើបឃើញលទ្ធិពុទ្ធសាសនាមហាយាន បានចេញផ្សព្វផ្សាយលទ្ធិរបស់ខ្លួន។
ចំណែកព្រាហ្មណ៍សាសនាគេឃើញមានគោរព ព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរ (វិស្ណុ និង ឥសូររួមគ្នា) និង ព្រះព្រហ្ម។ នៅខាងដើមអាណាចក្រវ្នំទំនងគណៈខាងឥសូរនិយមជាសាសនាផ្លូវការផងដឹង បើតាមឯកសារចិនគេថាព្រះរាជាយាងឡើងភ្នំម៉ូតាន ដើម្បីធ្វើសក្ការបូជាដល់ព្រះមហេស្វរ។ ប៉ុន្តែព្រះអធិរាជាខ្លះបានផ្លាស់ពីឥសូរនិយមមកពុទ្ធនិយមវិញ ដូចជាកុរុងកៅណ្ឌិន្យជយវម៌្មជាដើម។ ខាងព្រះវិស្ណុគេឃើញមានប្រាសាទនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គេឃើញសិលាចារឹករបស់ព្រះនាងកុលប្រភាវតី និង គុណវម៌្ម ក៏មានលក្ខណៈវិស្ណុនិយមដែរ។ ក្នុងវិស័យស្ថាបត្យកម្មគេច្រើនសាងប្រាសាទពីឥដ្ឋ។ ដូច្នេះហើយទើបប្រាសាទទាំងនោះមិនឃើញមានស្ថិតស្ថេរមកដល់សព្វថ្ងៃសោះ លើកលែងតែប្រាសាទដុលដែលលុងដោយភ្នំទើបគេមានឃើញនៅសេស      សល់។ ខឿនសំណង់ផ្សេងៗដែលគេរកឃើញនៅកំពង់ផែអូរកែវ និងអង្គបុរីក៏សង់អំពីឥដ្ឋដែរ។ ខាងសិល្បៈបដិមាក៏គេបានរកឃើញនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវដែរ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុ ព្រះពលរាម ព្រះកល្កិន ព្រះគ្រឹស្ណគោវធន៌។ ស្នាដៃទាំងនេះមានលក្ខណៈជាឥណ្ឌារាងធាត់កាច់ចង្កេះនិងមានធ្នូ រឺ ជន្ទល់ទ្រ ឆ្លាក់ជាប់នឹងជញ្ជាំងថ្ម គឺពុំទាន់មានលក្ខណៈចំលាក់លោតពេញលេញឡើយ។ ដូច្នេះគេអាចដឹងថាអរិយធម៌ខ្មែរ ជាអរិយធម៌ខ្ពង់ខ្ពស់ជាងប្រទេសជិតខាង ដែលខ្មែរចេះពូនផ្សំជាមួយនិងអរិយធម៌បរទេស ហើយបានកែច្នៃមកក្លាយជារបស់ខ្មែរ ទោះបីជាវាមិនទាន់មានលក្ខណៈជាតិពិតប្រាកដក៏ដោយ ក៏វាជាកេរមត៌ករបស់កូនចៅខ្មែរជំនាន់ក្រោយដែរ វាក៏ជាគ្រឹះសំរាប់អរិយធម៌សម័យអង្គរផងដែរ។
សេដ្ឋកិច្ច
នគរវ្នំគឺជាមហាសេដ្ឋកិច្ចទីមួយដំបូងគេរបស់អាស៊ីអាគ្នេយ៍។ នគរនេះគឺសម្បូរសប្បាយព្រោះតែការដោះដូរពាណិជ្ជកម្មនិងកសិកម្ម។ នគរវ្នំបានកើនឡើងនូវទ្រព្យសម្បត្តិដោយសារតែបានត្រួតត្រាលើបួរដីក្រៈជាច្រកតូចចង្អៀតនៃឧបទ្វីបម៉ាឡេ ដែលក្រុមពួកឈ្មួញបានដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មរវាងចិននិងឥណ្ឌា។ ពួកគេប្រើប្រាស់ប្រាក់ចំណេញមួយចំនួនដើម្បីសាងនូវប្រព័ន្ធស្តុកទឹក និងបញ្ចូលទឹកសព្វទិសទី។ ពួកពលរដ្ឋរស់នៅតាមជីវិតបែបរំភើយ។ ប្រជាជននគរវ្នំបានប្រមូលផ្ដុំគ្នាតាមដងទន្លេមេគង្គ៖ តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់អភិវឌ្ឍសេដ្ឋកិច្ច ដោយពឹងផ្អែកលើការនេសាទត្រី និងការដាំដុះស្រូវ។ សេដ្ឋកិច្ចនគរវ្នំត្រូវពឹងផ្អែកទៅលើស្រូវដ៏ច្រើនលើសលប់ ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកចូលស្រែដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលគេឃើញមានស្លាកស្នាម នៅកម្ពុជាក្រោមភាគខាងលិច។ តាមយោបល់អ្នកជំនាញគេថាព្រែកជីកទាំងនេះ គឺសំរាប់បង្ហូរទឹកជំនន់ទន្លេមេគង្គចេញផង និងលាងឲ្យស្អាតទឹកភក់ល្បាប់ និងបន្សាបអំបិលដែលជ្រួតជ្រាបក្នុងដីផងដែរ ជាគមនាគមន៍ទៅទីក្រុងទាំងឡាយនឹងអាចឲ្យសំពៅឆ្លងកាត់ទៅ ពីសមុទ្រចិនទៅឈូងសមុទ្រសៀម ដោយមិនបាច់កុងព័ទ្ធជ្រោយទឹកខ្មៅឡើយ។ ក្រៅពីរបរស្រែចំការដែលចិនថា គេព្រួសមួយឆ្នាំរួចគេច្រូតបានបីរដូវ របរខាងចំការក៏មានដូចជាដាំ ក្រូច ទទឹម អំពៅ ស្លា។ល។ ពាណិជ្ជកម្មតាមសមុទ្រក៏បានដើរតួសំខាន់ខ្លាំងមែនទែន ក្នុងការអភិវឌ្ឍនគរវ្នំ។ អ្នកប្រាជ្ញបុរាណជាតិអាល្លឺម៉ង់អាល់ប្រិឆថ៍-ឌីលេ មានជំនឿថាកំពង់ផែដ៏សំខាន់របស់នគរវ្នំបានបង្ហាញខ្លួននៅ អូរកែវក៏ជាកត្តិករៈដែរ ដែលបានចាត់ទុកដោយភូមិវិទូសតវត្សទី២នៃអេឡិចសង់ឌ្រី ប៉្តូលេមី (Ptolemy) ថាជាផ្សារធំដែលពួកឈ្មួញមកពីអាណាចក្រចិន និងរ៉ូមជួបជុំគ្នាដើម្បីដោះដូរពាណិជ្ជកម្ម។ ទំនិញដែលគេច្រើនលក់គឺមាន មាស ប្រាក់ សំពត់ព្រែ គ្រឿងកែវ។ល។ ឯកសារចិនបាននិយាយថាអាណាចក្រវ្នំជាទីកើត មាស ប្រាក់ ទង់ដែង សំណប៉ាហាំង គ្រឿងក្រអូប ភ្លុកដំរី និង ពេជ្រ។ ឯកសារនេះបញ្ជាក់ថាពេជ្រនេះគឺគេមុជចូលយកនៅក្នុងសមុទ្រ ហើយយកដែកដំមិនខូចទេតែខូចដែកវិញ។ អ្នកស្រុកប៉ិនប្រសប់ខាងរបរជាងមាស រឺ ប្រាក់ដូចជាធ្វើចិញ្ចៀន រឺ កងដៃមាស ធ្វើគ្រឿងចានក្បានប្រាក់ ហើយអ្នកស្រុកក៏ប៉ិនដែរខាងរបរសូនរូប ត្បាញសូត្រ ចរបាប់ ស្លកែវ។ល។ ឌីហ៍ឡេក៏មានជំនឿថាអូរកែវបានផ្គត់ផ្គង់គ្រឿងបរិក្ខាល្អៗបំផុត ព័ត៌មានលំអិតនេះត្រូវបានផ្ដល់ដោយប៉្តូលេមី តាមរយៈដំណើរសមុទ្រមួយដែលធ្វើឡើងដោយឈ្មួញក្រិច-រ៉ូមម្នាក់ឈ្មោះអេឡិចសង់ដឺរទៅកាន់កត្តិករៈ ដែលស្ថិតនៅចុងបូព៌ាបង្អស់ នៃច្រកពាណិជ្ជកម្មតាមសមុទ្រពីចក្រភពរ៉ូមខាងកើត។
ទំនាក់ទំនង
ប្រវត្តិវិទូជាតិបារាំងលោកហ្សក-សឺដេស ភ្លាមៗបានឲ្យសម្មតិកម្មនូវទំនាក់ទំនងមួយ រវាងព្រះរាជានៃនគរវ្នំ និងរាជវង្សសៃលេន្ទ្រនៃឥណ្ឌូណេស៊ី។ លោកសឺដេសមានជំនឿថាគោរម្យងារ ស្ដេចវ្នំ ត្រូវបានប្រើ ដោយពួកស្ដេចសៃលេន្ទ្រទំនងជាត្រូវបានប្រើ ដោយស្ដេចនគរវ្នំដែរ ដោយហេតុថាឈ្មោះ វ្នំ គឺជាប់ទាក់ទងនឹងភាសាខ្មែរថា ភ្នំ។ ពួកអ្នកប្រាជ្ញដទៃទៀតបានច្រានចោលនូវសម្មតិកម្មនេះ ដោយចង្អុលបង្ហាញថាខ្វះភស្តុតាងខាងអក្សរចារឹក នៃកម្ពុជាដើមដំបូងចំពោះការប្រើប្រាស់នៃគោរម្យងារដូចគ្នានេះ។ ពួកអ្នកវ្នំក៏ធ្វើពាណិជ្ជកម្មជាមួយរាជវង្សលាំងចិនភាគខាងត្បូងដែរ។
តិចតួចណាស់ដែលគេដឹងអំពីប្រវត្តិនយោបាយរបស់វ្នំ ក្រៅពីទំនាក់ទំនងជាមួយចិន។ លោកសឺដេសយល់ថាទំនាក់ទំនងជាមួយចិនមានលក្ខណៈ ជាពាណិជ្ជកម្មច្រើនជាងនយោបាយ។ កាលណោះប្រទេសចិនស្ថិតនៅក្នុងសម័យនគរបី ពេលនោះនគរអ៊ូចិនមិនអាចធ្វើជំនួញតាមផ្លូវគោកបាន ក៏បានធ្វើជំនួញតាមផ្លូវទឹកជាមួយវ្នំវិញព្រោះតែតម្រូវការវត្ថុប្រណីតៗ។ ដោយហេតុនេះហើយទើបគេជ្រើសរើសយកប្រទេសវ្នំ ដែលស្ថិតនៅចំផ្លូវសមុទ្រ ដែលមិនអាចជៀសវៀងបានសម្រាប់អ្នកដំណើរសំពៅកាត់តាមច្រកមល្លកា និងអ្នកនិយមដឹកទំនិញតាមបួរដីប្រទេសម៉ាឡេយូ។ ការប៉ះទង្គិចគ្នារយៈពេលខ្លីមួយត្រូវបានកត់ត្រាថាកើតឡើង នៅទសវត្សឆ្នាំ ២៧០ នៅពេលវ្នំនិងប្រទេសជិតខាង ចាម្ប៉ាបានចូលរួមកំលាំងគ្នា ដើម្បីវាយប្រហារលើតំបន់មួយនៃតុងកឹង (ដែលនៅក្រោមការគ្រប់គ្រងរបស់ចិននៅពេលនោះ) ស្ថិតនៅអ្វីដែលឥឡូវជាវៀតណាមខាងជើងសព្វថ្ងៃនេះ។ នៅឆ្នាំ ៣៥៧ នគរវ្នំបានក្លាយជាសាមន្តរដ្ឋចិន និងបន្តជារៀងរហូតមកដល់ការបែកបាក់ប្រទេសនៅសតវត្សទី៦។ ចំពោះទំនាក់ទំនងជាមួយឥណ្ឌា ឯកសារចិនមួយនៅសតវត្សទី៥ និយាយថាមានមនុស្សឈ្មោះ កៀសៀងលី ជាអ្នកស្រុកតាន់យ៉ាង (នៅខាងលិចឥណ្ឌា) បានធ្វើដំណើរពីឥណ្ឌាមកដល់អាណាចក្រវ្នំ។ ជាអ្នកដែលនិយាយប្រាប់ពីរឿងប្លែកៗពីឥណ្ឌាទៅធរណេន្ទ្រវម៌្មទី១ ប៉ុន្តែដំណើរទៅប្រទេសនោះត្រូវអស់ពេលយូរប្រហែលជា៣ រឺ ៤ ឆ្នាំ ក៏សឹងតែមាន។ ដោយស្ដេចជាប់ចិត្តនឹងរឿងចម្លែកទាំងនោះហើយ ទើបទ្រង់ឱ្យព្រះញាតិរបស់ព្រះអង្គ ស៊ូវូ ទៅឥណ្ឌា។ រាជទូតខ្មែរបានចុះសំពៅនៅ តូវគីវលី (T'eou-kiu-li) ប្រហែលជាត្រូវនឹងតក្ដោល ត្រង់នេះហើយដែលបង្ហាញថាឥទ្ធិពលវ្នំបានលាតសន្ធឹង ដល់មហាសមុទ្រឥណ្ឌា។ រាជទូតនគរវ្នំបានទៅដល់ពាមទន្លេគង្គា ហើយធ្វើដំណើរតាមទន្លេទៅជួបស្ដេចមួយអង្គ ដែលលោកឡឺវី (L.Levi) ថាជាស្ដេចក្នុងរាជវង្សមុរុណ្ឌ។ ស្ដេចអង្គនេះបាននាំភ្ញៀវទស្សនាប្រទេសព្រះអង្គ ហើយបានឲ្យឥណ្ឌាម្នាក់ឈ្មោះ ឆេន-សុង នាំត្រលប់មកវិញនូវសេះ ៤ នៃស្រុកនោះ ដើម្បីទុកជាដង្វាយនៃអធិរាជអាណាចក្រវ្នំ។
ប្រជាជនដែលមកពីឆ្នេរនគរវ្នំបានឱ្យដឹងផងដែរថាបានបង្កើតនគរមួយឈ្មោះថា ស្ឈឺកធ្ហូក (នគរដីក្រហម) នៅក្នុងទៀបកោះម៉ាឡេ។ នគរដីក្រហមត្រូវបានគេគិតថាជាប្រទេសជាតិកើតក្លាយចេញពីនគរវ្នំ។